អត្ថន័យនៃLogo មជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី
១. មនុស្សទាំង ២ នាក់ មានពណ៌ក្រហមនិងពណ៌ខៀវនៅខាងឆ្វេងបង្កើតជាអក្សរ M ។ ពួកគេជា Mentor និង Mentee ធ្វើការជាមួយគ្នា។
២. ផ្ការំដួលនៅផ្នែកខាងស្តាំ តំណាងឱ្យភាពស្មោះត្រង់របស់មនុស្សដែលធ្វើការជាមួយគ្នា ហើយក៏ជាផ្កាតំណាង ឱ្យប្រជាជាតិខ្មែរផងដែរ។
៣. រង្វង់ដែលបង្កើតឡើងដោយមនុស្ស ៦ នាក់ តំណាងឱ្យការរួបរួមនិងការសហការរបស់អ្នកពាក់ព័ន្ធទាំងអស់ នៅក្នុងប្រព័ន្ធសាលា។
៤. កែវពង្រីក តំណាងឱ្យការស្រាវជ្រាវនិងទទួលបានការយល់ដឹងស៊ីជម្រៅ។
៥. ប៊ិចស្លាប (ស្លាបប៉ាកា) តំណាងឱ្យការកត់ចំណាំនៅពេលដែលយើងគិតថាព័ត៌មានមានលក្ខណៈពិតប្រាកដនិងអាចទុកចិត្តបាន។
៦. និមិត្តសញ្ញា Wifi តំណាងឱ្យបដិវត្ដឧស្សាហកម្ម ៤.០ វឌ្ឍនភាពនិងទំនាក់ទំនងល្អប្រសើររវាង មនុស្ស។
៧. សៀវភៅកត់ត្រា តំណាងឱ្យការសិក្សាស៊ីជម្រៅនិងបន្តការសិក្សាពេញមួយជីវិត។