ស្វែងយល់យើងខ្ងុំ

កាលពីព្រេងនាយ មានផ្លែអាសង្ឃខៃ ចំនួន ១៤៩ ផ្លែ បានដាក់ពាក្យដើម្បីចូលរួមសំណាក់ធម៌នៅភ្នំថៃសាន្ត ដោយតម្រូឱ្យមានការប្រគួតប្រជែងតាមរយៈការប្រឡងជាច្រើនដំណាក់កាល ជាលទ្ធផលសំណាក់ថៃសាន្ត (ដែលត្រូវបានគេហៅកាត់ថា NGPRC) ធ្វើការជ្រើសរើស និងចម្រាញ់យកបានតែ២៥ផ្លែតែប៉ុណ្ណោះ ដើម្បីធ្វើការជម្រាញ់ និងដុតឱ្យក្លាយជាឱសថទិព្វ ដោយដាក់បំបែកចូលឡ ចំនួនពីរផ្សេងគ្នា ដោយមានព្រឹទ្ធាចារ្យ ចំនួន ៤ រូប ទទួលខុសត្រូវ និងធ្វើការផ្លាស់ប្តូវេនគ្នា ដើម្បីដុតភ្លើងចំនួន ៦ ម៉ោងក្នុងមួយថ្ងៃ និង៥ថ្ងៃក្នុង១សប្តាហ៍ ដោយត្រូវចំណាយរយៈពេលសរុបចំនួន ១១ខែកន្លះ។ ក្នុងនោះដែរ ក៏មានព្រឹទ្ធាចារ្យផ្សេងៗទៀត ទំាងក្នុងស្រុក និងក្រៅស្រុក ក៏បានចូលរួមក្នុងការថែទំា និងដុតចម្រាញ់នេះដែរ ដែលអាចជួយជម្រុញផ្លែថ្នាំទិព្វទំាង២៥នោះ ឱ្យកាន់តែមានសមត្ថភាព និងប្រសិទ្ធិភាព ក្នុងការព្បាបាលជម្ងឺផ្សេងៗ នៅក្នុងពិភពគុណ (វិស័យអប់រំ) ជាពិសេសនោះ គឺ ព្យាបាល ជម្ងឺអសីលធម៌ ឬអសុជីវធម៌តែម្តង។

អ្វីដែលកាន់តែពិសេសទៅទៀតនោះ ក្នុងកំឡុងពេលនៃរោគរាតត្បាតដ៏កាចសាហាវ (កូវីដ-១៩) ដែលរាជរដ្ឋាបាល តម្រូវឱ្យគ្រប់សំណាក់សិក្សាត្រូវបិតទ្វាផ្អាក់ការបណ្តុះបណ្តាលជាបណ្តោះអាសន្ន សំណាក់ថៃសាន្ត (NGPRC)ក៏ត្រូវបិតទ្វាដូចគ្នា។ តែទោះជាយ៉ាងណាក៏ដោយ វាមិនមែនជាឧបសគ្គណាស់ណានោះទេ លោកព្រឹទ្ធាចារ្យឆ្នើមទាំង៤រូប នៅតែបន្តការដុតនិងចម្រាញ់ពីចម្ងាយ ដោយប្រើយុទ្ធសិល្បភ្នែកទិព្វ និងត្រចៀកទិព្វ (Zoom Cloud Meeting) ដោយនៅតែរក្សាក្រិតក្រម និងពេលវេលាដដែល។

សរុបជារួមមក ទំាងផ្លែអាសង្ឃខៃទំាង២៥ផ្លែ និងលោកព្រឹទ្ធាចារ្យទំាងអស់ ពិតជាបានខិតខំប្រឹងប្រែង ឆ្លងកាត់ព្យុះភ្លៀងជាច្រើន ក្នុងការសំណាក់ធម៌ ក៏ដូចជាការបណ្តុះបណ្តាល និងការសម្របសម្រួលនាពេលកន្លងមក។ សំណាក់សិក្សា(NGPRC) សូមថ្លែងអំណគុណសម្រាប់ការខិតប្រឹងប្រែង និងយកចិត្តទុកដាក់ទំាងការរៀន និងការបង្រៀន របស់ផ្លែអាសង្ឃខៃទំាង២៥ផ្លែ និងលោកព្រឹទ្ធាចារ្យទំាងអស់ ហើយសំណាក់សិក្សា(NGPRC)ក៏មានការរំពឹងទុក និងសង្ឃឹមថា ក្រោយពីបញ្ចប់ការចម្រាញ់នេះ ថ្នាំទិព្វទំាង២៥គ្រាប់ នឹងក្លាយទៅជាឱសថកែប្រែ និងព្យាបាលជម្ងឺរុំារ៉ៃក្នុងពិភពគុណ ជាពិសេសពង្រឹងទៅលើសីលធម៌ និងវិជ្ជាជីវៈរបស់គ្រូបង្រៀននៅក្នុងប្រទេសកម្ពុជា។

“មិនមានផ្លូវកាត់ទៅ រកភាពជោគជ័យនោះទេ”–ប៊ឺវើលី ស៊ីលស៍