To download the full syllabus, click here.
គោលបំណងសំខាន់របស់កម្មវិធីនេះគឺបណ្ដុះបណ្ដាលគ្រូប្រឹក្សាគរុកោសល្យ [ភ្ជាប់ទៅកាន់ទំព័រ “អ្វីទៅជាការប្រឹក្សាគរុកោសល្យ?”]។
ដើម្បីឆ្លើយតាមនឹងគោលបំណងរបស់កម្មវិធីនេះ NGPRC រៀបចំវគ្គសិក្សារយៈពេលប្រមាណ៨ខែ ចាប់ផ្តើមពី ដើមខែកញ្ញា រហូតដល់ចុងខែមេសា។វគ្គសិក្សាទ្រឹស្ដីនេះត្រូវបានបន្តដោយការធ្វើកម្មសិក្សាអនុវត្តរយៈពេល៣ខែនៅតាមវិទ្យាល័យផ្សេងៗក្នុងរាជធានីភ្នំពេញ។
វគ្គសិក្សានេះគឺមិនមានការភាន់ច្រឡំគ្នាជាមួយវគ្គសិក្សាខ្លីៗទៅលើការប្រឹក្សាគរុកោសល្យដែលនឹងរៀបចំដោយ NGPRC សម្រាប់គ្រឹះស្ថានផ្សេងៗនោះទេ។ វគ្គខ្លីៗគឺត្រូវបានរៀបចំតម្រូវទៅតាមតម្រូវការរបស់គ្រឹះស្ថានដៃគូរ និងទទួលបានវិញ្ញាបនប័ត្រសាមញ្ញមួយដែលមិនមែនជាសញ្ញាប័ត្របរិញ្ញាប័ត្រជាន់ខ្ពស់នោះទេ។
សូមចំណាំផងដែរថាកម្មវិធីបរិញ្ញាប័ត្រជាន់ខ្ពស់គឺជាកម្មវិធីអាហារូបករណ៍ពេញសម្រាប់តែគ្រូបង្រៀនដែលបម្រើការនៅសាលារដ្ឋប៉ុណ្ណោះ។ សម្រាប់តម្រូវការផ្សេងៗដើម្បីដាក់ពាក្យរៀនវគ្គបរិញ្ញាប័ត្រជាន់ខ្ពស់នេះសូមចូលទៅកាន់ដំណើរការនៃការជ្រើសរើស[ដំណរ]។
ចំនួនក្រេឌីត
មេរៀនត្រូវបានផ្ទេរដោយទម្រង់ជំពូកនៃមេរៀន ជំពូកនិមួយៗស្មើនឹងមួយក្រេឌីត។ មានមេរៀនចំនួន២៩ជំពូកដើម្បីបំពេញ។ និស្សិតទាំងអស់តម្រូវឱ្យសរសេរនិក្ខេបទខ្លីមួយដែលស្មើនឹង៦ក្រេឌីត។
ការធ្វើកម្មសិក្សាអនុវត្តស្មើនឹង១០ក្រេឌីត
សរុបមក និស្សិតទាំងអស់ត្រូវតែបំពេញ៤៥ក្រេឌីតដើម្បីទទួលបានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់របស់ពួកគេ។
រឿងសំខាន់ដែលគួរឱ្យកត់សម្គាល់នោះគឺវគ្គសិក្សានេះមានសភាពតានតឹងខ្លាំង។ និស្សិតទាំងអស់ត្រូវតែមានវត្តមានគ្រប់មេរៀនទាំងអស់ក្នុងអំឡុងពេលម៉ោងធ្វើរការធម្មតា ចាប់ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ។ លើសពីនេះទៀត ការងារជាបុគ្គលជាច្រើនគឺតម្រូវឱ្យធ្វើនៅពេលល្ងាចនិងថ្ងៃចុងសប្ដាហ៍។ នេះគឺជាកម្មវិធីសិក្សាពេញម៉ោង ដែលមិនអាចដំណើរការទៅបានដោយព្រមជាមួយកាតព្វកិច្ចផ្សេងទៀតបានទេ។ [ដំណរភ្ជាប់ទៅកាន់កុងត្រា]
គួររំលឹកផងដែរថា មេរៀនទាំងអស់គឺបង្រៀនជាភាសាអង់គ្លេស។ នេះគឺជារឿងដែលត្រូវការត្រៀមទុកជាមុនដើម្បីធ្វើឱ្យប្រាកដថានិស្សិតអាចប្រើប្រាស់ឯកសារដែលមានគុណភាពខ្ពស់និងអានកិច្ចការស្រាវជ្រាវអន្តរជាតិផ្សេងៗបានប្រសើរ។
គោលការណ៍ទូទៅ
• មានគោលបំណងសិក្សាដែលច្បាស់លាស់ និងពាក់ព័ន្ធ
• ធ្វើនិទស្សន៍ទៅលើវិធីសាស្ត្រដែលយើងកំពុងផ្សព្វផ្សាយ
• ធ្វើឱ្យវិធីសាស្ត្រទាំងនោះមានការប្រែប្រួល
• មានការសិក្សាស៊ីជម្រៅតាមរយៈការអាន និងធ្វើកិច្ចការសាលាផ្សេងៗ
• ធ្វើការឆ្លុះបញ្ចាំងតាមរយៈសំណួរពិភាក្សាសំខាន់ៗ (បែបសិក្ខាសាលា)
មាតិកា
កម្មវិធីសិក្សាត្រូវបានចែកចេញជា៤ផ្នែកៈ
• ក្រមសីលធម៌វិជ្ជាជីវៈ និងការប្រឹក្សាគរុកោសល្យ
• ការស្រាវជ្រាវអប់រំជាភាសាអង់គ្លេស
• បច្ចេកវិទ្យាព័ត៌មានវិទ្យាក្នុងការអប់រំ
• វិធីសាស្ត្របង្រៀន
ក្រមសីលធម៌វិជ្ជាជីវៈ និងការប្រឹក្សាគរុកោសល្យ
បញ្ហា
• បញ្ហា តើការអនុវត្តល្អៗអ្វីខ្លះដែលនៅសល់បន្ទាប់ពីការបណ្ដុះបណ្ដាលដំបូង ឬបន្ទាប់ពីសិក្ខាសាលាមួយ?
• តើគ្រូបង្រៀនធ្វើដូចម្តេចខ្លះនៅពេលដែលគ្រូបង្ហាត់ទៅបាត់?
• តើគ្រូបង្រៀនធ្វើយ៉ាងណាដើម្បីដឹងថាគាត់បង្រៀនបានល្អ និងបានយល់ពីវិធីសាស្ត្របង្រៀន?
គ្រូប្រឹក្សាគរុកោសល្យនឹងៈ
• តាមដានការអភិវឌ្ឍវិជ្ជាជីវៈគ្រូបង្រៀន
• ផ្តល់ការបណ្ដុះបណ្ដាលផ្ទៃក្នុង
• អង្កេតការអនុវត្តផ្ទាល់របស់គ្រូដើម្បីផ្ដល់ពត៌មានត្រឡប់ទៅឱ្យពួកគាត់
អ្នកប្រឹក្សាគរុកោសល្យគួរតែអាច
• យល់នឹងពន្យល់ពីគោលការណ៏នៃក្រមសីលធម៌វិជ្ជាជីវៈ
• បង្កើតការជឿទុកចិត្តទៅលើទំនាក់ទំនងរបស់ពួកគេជាមួយគ្រូបង្រៀន
• បង្កើតផ្នត់គំនិតដែលមានភាពលូតលាស់ (មិនមែនជាពត៌មានត្រឡប់បែបវិនិច្ឆ័យ)
• រៀបចំនិងបំផុសការអប់រំក្នុងសហគមន៍
• ដឹងពីរបៀបប្រតិកម្មតបនៅពេលពួកគេជួបប្រទះអាកប្បកិរិយាមិនល្អរបស់សិស្ស ឬគ្រូបង្រៀន។
មេរៀនៈ
• មេរៀនទី១: និយមន័យរបស់ក្រមសីលធម៌វិជ្ជាជីរៈគ្រូបង្រៀន ទ្រឹស្ដីនៃការអភិវឌ្ឍសីលធម៌ និងច្បាប់នៃឥរិយាបថ (ផ្នែកទី១)
• មេរៀនទី២: និយមន័យរបស់ក្រមសីលធម៌វិជ្ជាជីរៈគ្រូបង្រៀន ទ្រឹស្ដីនៃការអភិវឌ្ឍសីលធម៌ និងច្បាប់នៃឥរិយាបថ (ផ្នែកទី២)
• មេរៀនទី៣: ក្រមសីលធម៌សម្រាប់អ្នកដឹកនាំ និងអ្នកគ្រប់គ្រងការអប់រំ
• មេរៀនទី៤: ការផ្ដល់តម្លៃដល់សិស្សម្នាក់ៗ: បញ្ហាដែលទាក់ទងនិងការបែងចែកសិស្ស តម្រូវការខុសៗគ្នា និងការ ចាត់ចំណាត់ថ្នាក់សិស្ស
• មេរៀនទី៥: សិទ្ធអំណាចក្នុងថ្នាក់រៀន (២០ម៉ោង)
• មេរៀនទី៦: ការប្រឹក្សាគរុកោសល្យគឺជាវិធីសាស្ត្រអភិវឌ្ឍគ្រូ (ផ្នែក១: ការពិចារណាលើទ្រឹស្ដី)
• មេរៀនទី៧: ការប្រឹក្សាគរុកោសល្យគឺជាវិធីសាស្ត្រអភិវឌ្ឍគ្រូ (ផ្នែក១: ការអនុវត្តជាក់ស្ដែង)
• មេរៀនទី៨: សាលាគម្រូក្នុងប្រទេសកម្ពុជា និងសាលាកំណែទម្រង់
ការស្រាវជ្រាវអប់រំជាភាសាអង់គ្លេស
បញ្ហា
• ការខ្វះខាតនូវឯកសារស្រាវជ្រាវគរុកោសល្យជាភាសាខ្មែរ
• ការខ្វះខាតនូវភស្ដុតាងជាក់ស្ដែងគ្រូប្រឹក្សាគរុកោសល្យគឺជាអ្នកជំនាញដែលអាចៈ
• ជ្រើសរើសនិងអានព័ត៌មាននៅក្នុងសៀវភៅអង់គ្លេសនិងអត្ថបទផ្សេងៗ
• វិភាគអត្ថបទផ្សេងៗដោយគំនិតត្រិះរិះពិចារណា
• សង្ខេប និងបកប្រែអត្ថបទទាំងនោះឱ្យត្រូវតាមបរិបទជាក់ស្ដែងដើម្បីទុកជាឯកសារសម្រាប់គ្រូដែលប្រើបានតែភាសាខ្មែរ
• ធ្វើកិច្ចការស្រាវជ្រាវខ្លីៗលើផ្នែកអប់រំ
មេរៀនៈ
និស្សិតនៅ NGPRC ត្រូវសរសេរនិក្ខេបទខ្លី [ភ្ជាប់ទៅកាន់តម្រូវការនៃការសរសេរនិក្ខេបទ] នៅចុងបញ្ចប់នៃការអប់រំ។ ដោយការខិតខំប្រឹងប្រែងនេះ គុណភាពគឺត្រូវបានយកចិត្តទុកដាក់ជាងបរិមាណ។• មេរៀនទី១: យល់ពីភាពខុសគ្នារវាងប្រភេទនៃការស្រាវជ្រាវអប់រំ និងការប្រើប្រាស់របស់វា
• មេរៀនទី២: យល់ពីវិធីសាស្ត្រ និងដំណើរការដែលបានប្រើប្រាស់ក្នុងការស្រាវជា្រវគុណភាពវិស័យ
• មេរៀនទី៣: យល់ពីវិធីសាស្ត្រ និងដំណើរការដែលបានប្រើប្រាស់ក្នុងការស្រាវជា្រវបរិមាណវិស័យ
• មេរៀនទី៤: យល់ពីការប្រើប្រាស់ និងរបៀបអនុវត្តទិន្នន័យក្នុងការស្រាវជ្រាវអប់រំ
• មេរៀនទី៥: របៀបសរសេរកិច្ចការស្រាវជ្រាវអប់រំ
• មេរៀនទី៦: របៀបវិភាគគំនិតដែលមិនសមហេតុផល និងគំនិតដែលមានភាពលំអៀង
• មេរៀនទី៧: របៀបសរសេរកិច្ចការស្រាវជ្រាវអប់រំៈ គោលការណ៍អនុវត្ត
បច្ចេកវិទ្យាព័ត៌មានវិទ្យាក្នុងវិស័យអប់រំ
ឳកាសៈ
• ទទួលបានចំណេះដឹងដែលជាចំណែកមួយនៃមហាវិទ្យាល័យ
• អនុវត្តវិធីសាស្ត្របង្រៀនដែលមានការពិបាក ឬដែលមិនអាចអនុវត្តបានដូចជាការវាយតម្លៃខ្លួនឯង ឬការណែនាំខុសៗគ្នា
• ពង្រឹងការបង្រៀនក្នុងសហគមន៍
• បង្កើនប្រសិទ្ធភាពនៃការប្រឹក្សាគរុកោសល្យក្នុងការអង្កេតថ្នាក់រៀននៅតំបន់ដាច់ស្រយាល (Observic).
មេរៀនៈ
• មេរៀនទី១: ការប្រើប្រាស់បច្ចេកវិទ្យាដើម្បីគាំទ្រការគ្រប់គ្រងការសិក្សា និងការបង្កើតមេរៀន
• មេរៀនទី២: សុវត្ថិភាពអេឡិចត្រូនិច និងសង្គមឌីជីថល
• មេរៀនទី៣: ប្រើប្រាស់អ៊ីនធើណិតជាធនធានអប់រំ
• មេរៀនទី៤: ប្រើប្រាស់បច្ចេកវិទ្យាដើម្បីគាំទ្រការប្រឹក្សាគរុកោសល្យ
• មេរៀនទី៥: ប្រើប្រាស់បច្ចេកវិទ្យាដើម្បីគាំទ្រការស្វ័យសិក្សា និងការរៀនបែបសិស្សមជ្ឈមណ្ឌល
• មេរៀនទី៦: ប្រើប្រាស់បច្ចេកវិទ្យាដើម្បីគាំទ្រការសិក្សារបែប Problem-based និង Project-based Learning
• មេរៀនទី៧: Computational Thinking ជាឧបករណ៏ជំនួយវិធីសាស្ត្របង្រៀន
• មេរៀនទី៨: ការរៀនពីចម្ងាយ និង Blended Learning
វិធីសាស្ត្របង្រៀន
• គ្រូប្រឹក្សាដែលអាចទុកចិត្តបានគឺជាគ្រូបង្រៀនដ៏ល្អ
• ពួកគេអាចធ្វើនិទស្សន៍វិធីសាស្ត្របង្រៀនជាច្រើន
• ពួកគេអាចពន្យល់វិធីសាស្ត្រទាំងនោះទៅកាន់គ្រូបង្រៀនដ៏ទៃៗទៀត
• ពួកគេជ្រើសរើសវិធីសាស្ត្រមួយពេលដែលវាពាក់ព័ន្ធ
• គ្រូប្រឹក្សាដឹងពីគុណសម្បិត្ត និងគុណវិបត្តិនៃវិធីសាស្ត្របង្រៀន
• ពួកគេគឺជាអ្នកប្រឹក្សាដ៏ឈ្លាសវៃ
មេរៀនៈ
• មេរៀនទី១: របៀបដែលមនុស្សរៀន
• មេរៀនទី២: កម្មវិធីសិក្សា និងផែនកា
• មេរៀនទី៣: ស្ទីលនៃការបង្រៀន និងវប្បធម៌សាលា
• មេរៀនទី៤: ភាពច្បាស់លាស់ និងការគិតស៊ីជម្រៅ
• មេរៀនទី៥: បណ្ដុះបណ្ដាលអ្នកសិក្សាជាបន្ត
• មេរៀនទី៦: បំពេញ និងសម្របសម្រួលទៅតាមអ្វីដែលគ្រូមាន (វិធីសាស្ត្រដែលទាក់ទងនឹងឯកទេស និងវិធីសាស្ត្រផ្ដោត)
• មេរៀនទី៧: គោលការណ៏សម្រាប់ធ្វើតេស្តសិស្ស
សម្រាប់ព័ត៌មានលម្អិត សូមទាញយកកម្មវិធីសិក្សាតាមដំណរ។ [link]
សូមចំណាំថាកម្មវិធីសិក្សាត្រូវបានកែលម្អរជារៀងរាល់ឆ្នាំដើម្បីពិចារណាទៅលើការអនុវត្តផ្ទាល់របស់គ្រូប្រឹក្សាគរុកោសល្យរបស់យើង និងទៅលើកិច្ចការស្រាវជ្រាវចុងក្រោយទៅលើការប្រឹក្សាគរុកោសល្យ។