ពាក្យថា”គ្រូប្រឹក្សាគរុកោសល្យ” គឺជាបុគ្គលម្នាក់ដ៏មានបទពិសោធន៍ដែលគាំទ្រ និងផ្តល់ដំបូន្មានទៅដល់អ្នកមាន អាជីពនៅខ្ចីក្នុងភាពទំនាក់ទំនងជាបុគ្គល។
ការប្រឹក្សាគរុកោសល្យ ត្រូវគេទទួលស្គាល់ថាជាការអនុវត្តល្អបំផុតមួយលើការបណ្តុះបណ្តាលគ្រូ ព្រោះវាជាវិធី តែមួយគត់ដែលអាចផ្តល់ឱ្យពួកគាត់នូវមតិយោបល់ឬព័ត៌មានត្រឡប់ចំពោះការអនុវត្តជាក់ស្តែងរបស់ខ្លួន។ វាជាការបំពេញបន្ថែមដ៏ចាំបាច់ចំពោះការបណ្តុះបណ្តាលដែលទទួលបាននៅក្នុងស្ថាប័នបណ្តុះបណ្តាលគ្រូ
(សាកលវិទ្យាល័យ វិទ្យាស្ថានជាតិអប់រំ វិទ្យាស្ថានគរុកោសល្យ) ឬក្នុងអំឡុងពេលមានសិក្ខាសាលា។ ផ្ទុយពីយុទ្ធសាស្ត្រទាំងនេះ ការប្រឹក្សាគរុកោសល្យភាគច្រើនគឺផ្តោតលើការអនុវត្តជាក់ស្ដែង មិនមែនតែទ្រឹស្តី។
សាវតា
អស់រយៈពេលប៉ុន្មានឆ្នាំមកនេះ យុទ្ធសាស្រ្តជួរមុខរបស់រដ្ឋាភិបាលនិងម្ចាស់ជំនួយនានាដើម្បីកែលម្អការបង្រៀនក្នុងថ្នាក់បានកំពុងផ្តល់មូលនិធិបង្កើតសិក្ខាសាលាលើប្រធានបទជាច្រើនហូរហែរ។
ទោះយ៉ាងណាក៏ដោយ ការស្រាវជ្រាវបានបង្ហាញថា ការបណ្តុះបណ្តាលដោយផ្ទាល់មានផលប្រហែល ១០% នៃការផ្លាស់ប្តូរ ដោយបានសង្កេតឃើញនៅក្នុងអាកប្បកិរិយារបស់គ្រូបង្រៀន។ការផ្តល់ព័ត៌មានត្រឡប់ដោយផ្ទាល់និងភ្លាមៗដល់អ្នកអនុវត្តជាក់ស្តែងអំពីការបង្រៀនរបស់ខ្លួន (ឧទាហរណ៍៖តាមរយៈការប្រឹក្សាយោបល់ក្នុងការបង្រៀន) គឺបានផលប្រហែល ៧០% នៃការផ្លាស់ប្តូរដោយបានសង្កេតឃើញក្នុងការផ្លាស់ប្ដូរអាកប្បកិរិយារបស់គ្រូ។ ដូច្នេះយុទ្ធសាស្ត្រជួរមុខដែលត្រូវបានប្រើដោយគម្រោងតាមរយៈការផ្តល់មូលនិធិជំនួយភាគច្រើន
ត្រូវបានបង្ហាញឱ្យឃើញថា មានប្រសិទ្ធភាពតិចបំផុត។ លទ្ធផលនេះបង្ហាញពីតម្រូវការសម្រាប់ពិចារណានៃវិធីសាស្រ្តជំនួសផ្សេងៗដ៏ទៃទៀត ដែលអាចបង្កើនប្រសិទ្ធភាពដល់ការបណ្តុះបណ្តាលគ្រូនិងនាំឱ្យមានការផ្លាស់ប្តូរពិតប្រាកដនៅក្នុងថ្នាក់រៀន។ ការពិចារណាបែបនេះ គួរតែរួមបញ្ចូលការបណ្តុះបណ្តាលគ្រូជាបន្តបន្ទាប់ ការកែលម្អការគ្រប់គ្រងសាលារៀនការដាក់ពង្រាយគ្រូប្រឹក្សាគរុកោសល្យតាមសាលា និងរចនាសម្ព័ន្ធរដ្ឋបាលជាក់លាក់ដែលអាចគាំទ្រទៅដល់ការផ្ដល់សេវាប្រឹក្សាគរុកោសល្យនៅតាមសាលារៀន។
ការផ្លាស់ប្តូរថ្មីៗនៅក្នុងបរិបទអភិវឌ្ឍ សំដៅដល់ការលើកកម្ពស់ “ការប្រឹក្សាគរុកោសល្យដល់គ្រូ” ដែលជាយុទ្ធសាស្ត្រគន្លឹះក្នុងផែនការសកម្មភាពគោលនយោបាយគ្រូបង្រៀនបានអនុម័តដោយក្រសួងអប់រំ យុវជន និងកីឡានៅឆ្នាំ ២០១៥ ក៏ដូចជាការប្តេជ្ញាចិត្តរបស់ក្រសួងអប់រំ យុវជន និងកីឡាក្នុងការបង្កើតកម្មវិធីបរិញ្ញាបត្រជាន់ខ្ពស់អប់រំ ឯកទេស ប្រឹក្សាគរុកោសល្យនៅវិទ្យាស្ថានជាតិអប់រំ។ វាគឺជាការផ្លាស់ប្តូរយុទ្ធសាស្ត្រដ៏សំខាន់មួយនៅក្នុងវិធីសាស្រ្តដែលនឹងនាំឱ្យមានប្រសិទ្ធភាពគួរឱ្យកត់សម្គាល់តាមវិធីដែលក្រសួងអប់រំ យុវជន និងកីឡា អភិវឌ្ឍធនធានមនុស្សនៅតាមសាលារៀន និងស្ថាប័នបណ្តុះបណ្តាលគ្រូ។
ការកំណត់និយមន័យអនុវត្ដផ្សេងៗគ្នា អំពីពាក្យថា “គ្រូប្រឹក្សាប្រឹក្សាគរុកោសល្យ” នៅទូទាំងពិភពលោក
គ្រូប្រឹក្សាប្រឹក្សាគរុកោសល្យ មានគោលជំហរ ឬមុខងារផ្លូវការមួយ ដែលមាននៅក្នុងក្របខ័ណ្ឌរដ្ឋបាលនិងច្បាប់។ វាជារឿងសំខាន់ក្នុងការកំណត់សម្គាល់ថា តួនាទីនិងភារកិច្ចរបស់គ្រូប្រឹក្សាប្រឹក្សាគរុកោសល្យអាចមានភាពខុសគ្នាខ្លាំងពីប្រទេសមួយទៅប្រទេសមួយ ឬសូម្បីតែនៅក្នុងប្រទេសតែមួយក៏ខុសគ្នាដែរ អាស្រ័យលើអ្នកដែលមានសិទ្ធិជ្រើសរើសពួកគាត់ទាំងនោះ។ ឧទាហរណ៍៖ សាលាឯកជនមួយចំនួន ចាត់តាំងបុគ្គលិកផ្ទាល់ខ្លួន ដើម្បីបណ្តុះបណ្តាលគ្រូថ្មីៗពីព្រោះពួកគាត់មានវិធីសាស្រ្តល្អ ឬនិយាយដោយសាមញ្ញ ដោយសារតែពួកគាត់ចង់រក្សាអត្តសញ្ញាណរឹងមាំនិងវិធីសាស្ត្រផ្សេងៗ។ តាមហេតុផលនេះ វាជាជំហានមួយនៅក្នុងគន្លងអាជីពដែលអាចមានរយៈពេលជាច្រើនឆ្នាំ។ ក្នុងករណីផ្សេងទៀត ជាពិសេសនៅក្នុងប្រព័ន្ធសាលារដ្ឋ គ្រូមានបទពិសោធន៍ក្នុងការបង្រៀន ត្រូវបានជ្រើសរើសជាគ្រូប្រឹក្សា នៅពេលដែលមានគ្រូថ្មីចូលមកបម្រើការងារក្នុងសាលារៀន
ហើយចូលរួមសិក្ខាសាលាបណ្ដុះបណ្ដាលរយៈពេលមួយថ្ងៃ ដើម្បីឈ្វេងយល់ពីប្រព័ន្ធរដ្ឋបាលសាលារៀន។ ទំនាក់ទំនងលើការប្រឹក្សាយោបល់ (គ្រូប្រឹក្សានិងគ្រូថ្មី) បានបញ្ឈប់ នៅពេលដែលអ្នកទទួលការប្រឹក្សានោះ
បានធ្លាក់ឈ្មោះក្របខណ្ឌពេញសិទ្ធិ ជាទូទៅបន្ទាប់ពីទំនាក់ទំនងបានមួយឆ្នាំឬពីរឆ្នាំ ឬករណីខ្លះត្រឹមតែពីរបីខែប៉ុណ្ណោះ។
កម្មវិធីបណ្តុះបណ្តាលប្រឹក្សាគរុកោសល្យនៅមជ្ឍមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី
កម្មវិធីប្រឹក្សាគរុកោសល្យនៅ NGPRC មានមហិច្ឆិតាពិតជាធំជាងប្រព័ន្ធប្រឹក្សាគរុកោសល្យទូទៅដោយសារតែគ្រូប្រឹក្សាគរុកោសល្យរបស់យើងទទួលបានការបណ្តុះបណ្តាលរយៈពេលមួយឆ្នាំពេញ (ជំនួសឱ្យសិក្ខាសាលារយៈពេលខ្លី)។ ពួកគេទទួលបានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់។បន្ទាប់ពីពួកគេបញ្ចប់ការសិក្សា ការប្រឹក្សាគរុកោសល្យដល់គ្រូគឺជាកាតព្វកិច្ចចម្បងទោះបីពួកគេបន្តធ្វើជាគ្រូបង្រៀនប្រហែលមួយភាគបីនៃពេលបំពេញការងារក៏ដោយ។
ភារកិច្ចរបស់គ្រូប្រឹក្សាគរុកោសល្យ មិនត្រូវបានកំណត់សម្រាប់តែគ្រូថ្មីនោះទេ ទោះបីជាភារកិច្ចទីពីរ(ការប្រឹក្សាគរុកោសល្យ) ជាគោលបំណងសំខាន់នៃកម្មវិធីក៏ដោយ។ គ្រូអាចមានអតីតភាពការងារខ្លះៗនៅក្នុងវិជ្ជាជីវៈ
ហើយនៅតែអាចជាគ្រូថ្មីក្នុងបរិយាកាសជាក់លាក់ណាមួយ។ នៅក្នុងសាលាជំនាន់ថ្មី គ្រូទាំងអស់ដែលត្រូវបានជ្រើសរើសមកថ្មី ត្រូវបានរំពឹងថានឹងចូលរួមក្នុងកម្មវិធីប្រឹក្សាគរុកោសល្យនេះ ដើម្បីអនុវត្តកំណែទម្រង់ចុងក្រោយ
និងបង្កើនស្តង់ដាវិជ្ជាជីវៈរបស់ពួកគេ។
នៅកម្រិតកាន់តែស៊ីជម្រៅ គ្រូទាំងឡាយគួរតែចាត់ទុកខ្លួនគេជាអ្នករៀនបន្ត និងផ្តល់ឱ្យសិស្សនូវគំរូល្អនៃការកែលម្អឥតឈប់ឈរ។ សហគមន៍រៀនវិជ្ជាជីវៈពឹងផ្អែកលើសមត្ថភាពរបស់ពួកគេក្នុងការចែករំលែកបទពិសោធន៍។ ការសង្កេតនិងអ្វីដែលត្រូវបានសង្កេត គួរតែក្លាយជាផ្នែកនៃការងាររបស់គ្រូជាធម្មតា។ គ្រូទាំងអស់អាចទទួលបានអត្ថប្រយោជន៍ពីការផ្តល់យោបល់បន្តិចម្ដងៗពីពេលមួយទៅពេលមួយ
នៅពេលដែលអត្ថប្រយោជន៍នេះចាក់ចូលលាងជម្រះទម្លាប់ចាស់របស់ពួកគេ។
តួនាទីដែលមិនមានការគំរាមកំហែង
ក្នុងករណីខ្លះ គ្រូប្រឹក្សាគរុកោសល្យត្រូវគេផ្តល់សិទ្ធិឱ្យត្រួតពិនិត្យក្នុងការផ្តល់ការវាយតម្លៃដល់គ្រូថ្មី ហើយក៏គេរំពឹងថានឹងផ្តល់ពិន្ទុដល់ពួកគាត់ដែលជាផ្នែកមួយនៃដំណើរការបញ្ចប់ការសិក្សា(ឧទាហរណ៍នៅក្នុងចក្រភពអង់គ្លេស)។ ក្នុងករណីផ្សេងទៀត ពួកគេផ្តោតសំខាន់ខ្លាំងទៅលើតួនាទីប្រឹក្សាយោបល់របស់ខ្លួន។
NGPRC បានជ្រើសរើសវិធីសាស្រ្តចុងក្រោយ។ តាមពិត គោលបំណងនៃកម្មវិធីប្រឹក្សាគរុកោសល្យនៅក្នុងប្រទេសកម្ពុជាគឺមិនត្រូវជ្រើសរើសអ្នកថ្មីទេ ប៉ុន្តែដើម្បីបង្កើនសមត្ថភាពបង្រៀននៃវិជ្ជាជីវៈទាំងអស់។ គ្រូអាចទទួលបានអត្ថប្រយោជន៍ដោយផ្ទាល់ពីការផ្ដល់មតិត្រឡប់និងការប្រឹក្សា។ យើងមានទំនុកចិត្តថាគ្រូអាចកសាងសមត្ថភាពជំនាញរបស់ពួកគេ ដោយមិនចាំបាច់ប្រើគោលការណ៍ធម៌ក្តៅនិងត្រជាក់ (‘Stick’ and ‘Carrot’ Policy)។ យ៉ាងណាមិញ ថាតើការប្រឹក្សាគរុកោសល្យអាចធ្វើឱ្យមេរៀនរបស់គ្រូលាតត្រដាងយ៉ាងរលូន ថាតើវាអាចបង្កើនការលើកទឹកចិត្តដល់សិស្សឬជម្រុញដល់ការសិក្សារៀនសូត្ររបស់ពួកគេនិងបង្កើនកេរ្តិ៍ឈ្មោះរបស់គ្រូ នោះមិនចាំបាច់មានការលើកទឹកចិត្តពីខាងក្រៅទេ។
គ្រូប្រឹក្សាគរុកោសល្យមិនគួរធ្វើជាអ្នកអធិការកិច្ចទេ។ មានយុទ្ធសាស្រ្តផ្សេងៗទៀត ដើម្បីទប់ទល់ ឬដោះស្រាយទៅនឹងអាកប្បកិរិយាមិនសមរម្យក្នុងចំណោមគ្រូបង្រៀន ហើយអភ័យឯកសិទ្ធិដទៃទៀតត្រូវធ្វើវាដោយមិនបានប្រែក្លាយអ្នកប្រឹក្សាគរុកោសល្យអោយទៅជាចារកម្មរឺប៉ូលីសទេ។ ទំនាក់ទំនងរវាងអ្នកប្រឹក្សាគរុកោសល្យនិងអ្នកត្រូវបានប្រឹក្សា(គ្រូបង្រៀន) (ពាក្យនេះមានអត្ថន័យជ្រាលជ្រៅ) បង្កប់នូវការទុកចិត្តគ្នាទៅវិញទៅមក។
បើគ្មានការទុកចិត្តទេ ដំបូន្មានដែលផ្ដល់ឱ្យ ឬមតិយោបល់ត្រឡប់ មិនត្រូវបានគេយកចិត្តទុកដាក់នោះទេ ហើយបញ្ហាកាន់តែពិបាកក្នុងការដោះស្រាយ។គ្មាននរណាម្នាក់ចង់ចែករំលែកការព្រួយបារម្ភនិងការលំបាករបស់ខ្លួនឡើយប្រសិនបើវាធ្វើទៅដូចជាដាក់ខ្លួនឯង ក្នុងដែនហានិភ័យ ដោយពុំមានការជឿជាក់ និងទុកចិត្ដគ្នាទៅវិញទៅមក។ ដូច្នេះបញ្ហាមួយចំនួនធំនៅតែមិនអាចដោះស្រាយបាន។
ការផ្លាស់ប្តូរការអនុវត្តរបស់មនុស្សម្នាក់ៗ គឺមានការប្រឈមនិងមានហានិភ័យខ្លះៗដោយខ្លួនគេផ្ទាល់។ គេត្រូវចាកចេញពីតំបន់ដែលមានផាកសុខភាពរបស់ខ្លួន ដើម្បីការរីកចម្រើន។ គ្រូប្រឹក្សាគរុកោសល្យដ៏ល្អ
មិនចង់បន្ថែមការគំរាមកំហែងដែលមិនចាំបាច់ ចំពោះអ្វីដែលជាការខិតខំដ៏លំបាករួចទៅហើយនោះទេ។
និយាយដោយសង្ខេប៖
• គ្រូប្រឹក្សាគរុកោសល្យរបស់មជ្ឍមណ្ឌលស្រាវជ្រាវគរុកោសល្យនៅតាមសាលារៀន ដែលមានន័យថាពួកគេចំណាយពេលវេលាភាគច្រើនរបស់ខ្លួនក្នុងសាលាតែមួយជាទីដែលពួកគេអាចជួយគ្រូបានជារៀងរាល់ថ្ងៃ។
• ពួកគេបានឆ្លងកាត់ការបណ្តុះបណ្តាលជាអ្នកប្រឹក្សាគរុកោសល្យរយៈពេលមួយឆ្នាំពេញនៅ NGPRC។
• ការបណ្តុះបណ្តាលនេះរួមបញ្ចូលទាំង (១) ក្រមសីលធម៌វិជ្ជាជីវៈ និងការផ្ដល់ប្រឹក្សាគ្រូ (២) គោលការណ៍ និងប្រព័ន្ធគរុកោសល្យទូទៅ(វិធីសាស្ត្របង្រៀន) (៣) ការស្រាវជ្រាវអប់រំ និងទី(៤) បច្ចេកវិទ្យាព័ត៌មានវិទ្យា។
• ពួកគេនៅតែបន្តបំពេញភារកិច្ចបង្រៀនជាធម្មតា សម្រាប់មួយចំណែកនៃពេលវេលា(១/៣) ដើម្បីរក្សាជំនាញបង្រៀនរបស់ខ្លួន ហើយក៏ដើម្បីរក្សាបាននូវភាពជឿជាក់ និងទំនុកចិត្ដលើខ្លួនឯង។
• ពួកគេបំពេញការងារជាបន្ដបន្ទាប់ជាមួយគ្រូបង្រៀនជាច្រើន នៅពេលតែមួយដូចគ្នា។
• ពួកគេអនុវត្តការសង្កេតថ្នាក់រៀន ជាវិធីសាស្ត្រសកម្មភាពអាទិភាពរបស់ពួកគេ។
• ពួកគេអាចបំពេញភារកិច្ចផ្សេងៗទៀតដូចជា៖ រៀបចំផែនការមេរៀន ការបង្រៀនរួមគ្នា សិក្ខាសាលាគរុកោសល្យ ដោយផ្អែកលើតម្រូវការរបស់សាលា។